Wednesday, May 18, 2016

ការ​ដើរ​ចូល​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍

ការ​រៀបការ​គឺ​ជា​រឿង​មួយ​ដែល​តម្រូវ​អោយ​មាន​រឿង​រ៉ាវ​ជា​ច្រើន​ទៀត​ក្រៅ​ពី​ការ​ស្រលាញ់​គ្នា​ទៅ​វិញ​​ទៅ​មក ​អ្នក​អាច​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​នៅ​ក្នុង​វ័យ​ជំទង់​ ប៉ុន្តែ​ដើម្បី​រៀប​ការ​បាន​ លោក​អ្នក​ចាំ​បាច់​​រៀប​ចំ​ការ​គិត​អោយ​បាន​ច្បាស់​លាស់​​ មាន​ន័យ​ថា​លោក​អ្នក​ត្រូវ​តែ​ត្រៀម​ខ្លួន​អោយ​បាន​រួច​រាល់។

ការ​ដែល​មាន​ទំនាក់​ទំនង​ស្នេហា​វា​មិន​ពិបាក​ទេ តែ​ការ​ទទួល​ខុស​ត្រូវ​​ក្នុង​ការ​ថែរក្សា​វា​អោយ​បាន​ល្អ​ទើប​ជា​មួយ​ដែល​ ពិបាក​ធ្វើ ដែល​តម្រូវ​អោយ​មាន​រូប​មន្ត​ជា​ច្រើន។អាយុ​គ្រាន់​តែ​ជា​តួ​លេខ។ វា​ជា​ការ​រៀប​ចំ​ខាង​ផ្លូវ​ចិត្ត​របស់​អ្នក ក្នុង​ការ​ដើរ​ចូល​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍។

ការ​រៀប​ការ​មិន​មែន​សម្ដៅ​តែ​លើ​ការ​ទទួល​ខុស​ត្រូវ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ការ​ដែល​ដៃគូ​​បង្កើន​ភាព​សប្បាយ​រីករាយ​ជាមួយ​គ្នា។​ លោក​អ្នក​ចង់​ហោះ​ហើរ មាន​ពេលវេលា​ល្អៗ​ជាមួយ​គ្នា​ ដោយ​មិន​មាន​សម្ពាធ​ការងារ។
ប្រសិន​បើ​លោក​អ្នក​រឹង​មាំ​គ្រប់គ្រាន់​ទាំង​ផ្លូវកាយ​ ផ្លូវ​ចិត្ត និង​ហិរញ្ញ​វត្ថុ​​ ក្នុង​ការ​រួម​ដំណើរ​ជា​មួយ​ដៃ​គូ​របស់​​អ្នក ​អ្នក​អាច​រៀប​ការ​ក្នុង​វ័យ​ណា​ក៏​បាន​ស្រេច​តែ​លោក​អ្នក​ចង់។

No comments:

Post a Comment