Tuesday, July 15, 2014

ថ្ងៃលាឈប់ពី iKnow Enterprise (19-July-2014)

ថ្ងៃនេះជាថ្ងៃដែលខ្ញុំបានលាឈប់ពីក្រុមហ៊ុនយ៉ាងពិតប្រាកដ។​​ តាមពិតខ្ញុំរីករាយណាស់ដែល​បានបំរើការងារនៅទីនេះអស់រយៈពេលយ៉ាងយូរគឺ ៤ ឆ្នាំ ៥ខែ។​ នៅទីនេះខ្ញុំបានស្គាល់​មិត្តរួម​ការងារដែលល្អៗ ប្រធានក្រុមហ៊ុនដែលតែងតែលើក​លែងរាល់​កំហុសជាច្រើន ដល់ខ្ញុំ។​នៅទីនេះពួក​គាត់បានបង្រៀនខ្ញុំជាច្រើនទាំងការងារ សីលធម៌ និង ការយោគយល់អាធ្យាស្រ័យគ្នា។​ ទោះបីជាប្រាក់ខែមិនច្រើន តែងតែមានការយឺតយ៉ាវក្នុងការបើកប្រាក់ខែក្តី ក៏ខ្ញុំនៅតែ​មានការពេញ​ចិត្តនឹងការងារនេះ។​ ខ្ញុំពិតជាស្រលាញ់ការងារនេះណាស់។អ្នកដែលនៅជុំវិញខ្ញួន​ខ្ញុំតែងតែ​ចោទជាសំនួរមកខ្ញុំថា ហេតុអីក៏ទ្រាំធ្វើការងារនេះទៀត? ប្រាក់ខែតិចចឹងធ្វើការ៤​ទៅ៥ឆ្នាំហើយ? ខ្ញុំបានប្រាប់ពួកគាត់ទៅវិញថា បើខ្ញុំគិតរឿងប្រាក់ខែជាចំបងនោះ ខ្ញុំឈប់ពីការងារនេះតាំងពី ២ឆ្នាំមុនម៉្លេះ!!! ខ្ញុំមិនទាន់ដល់ពេលចាកចេញនោះទេ................។​តែថ្ងៃនេះខ្ញុំត្រូវចាកចេញ​ពីព្រោះ​ខ្ញុំត្រូវទៅធ្វើការនៅបរទេស ដើម្បីគ្រួសារខ្ញុំទៅថ្ងៃមុខ។​
​​​​ជាចុងក្រោយ នេះខ្ញុំពិតជារីករាយនឹងពេលវេលាដែលធ្វើការនៅទីនេះដូចជាគ្រួសារតែមួយ ហើយខ្ញុំក៏មិនស្តាយដែរ ដែលខ្ញុំបានចំនាញពេលវេលាជាច្រើនឆ្នាំនៅទីនេះ។
 Note:  ដាក់ពាក្យលាឈប់ ១៥-កក្តដា-២០១៤....មកជួយការងាររហូតដល់ថ្ងៃទី ១៩-កក្តដា-២០១៤.




ធ្វើនៅភ្នំពេញ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៤