ការរៀបការគឺជារឿងមួយដែលតម្រូវអោយមានរឿងរ៉ាវជាច្រើនទៀតក្រៅពីការស្រលាញ់គ្នាទៅវិញទៅមក អ្នកអាចធ្លាក់ក្នុងអន្លង់ស្នេហ៍នៅក្នុងវ័យជំទង់ 
ប៉ុន្តែដើម្បីរៀបការបាន 
លោកអ្នកចាំបាច់រៀបចំការគិតអោយបានច្បាស់លាស់ 
មានន័យថាលោកអ្នកត្រូវតែត្រៀមខ្លួនអោយបានរួចរាល់។
ការដែលមានទំនាក់ទំនងស្នេហាវាមិនពិបាកទេ 
តែការទទួលខុសត្រូវក្នុងការថែរក្សាវាអោយបានល្អទើបជាមួយដែល
ពិបាកធ្វើ 
ដែលតម្រូវអោយមានរូបមន្តជាច្រើន។អាយុគ្រាន់តែជាតួលេខ។ 
វាជាការរៀបចំខាងផ្លូវចិត្តរបស់អ្នក 
ក្នុងការដើរចូលក្នុងជីវិតអាពាហ៍ពិពាហ៍។
ការរៀបការមិនមែនសម្ដៅតែលើការទទួលខុសត្រូវប៉ុណ្ណោះទេ 
តែវាក៏ជាការដែលដៃគូបង្កើនភាពសប្បាយរីករាយជាមួយគ្នា។ 
លោកអ្នកចង់ហោះហើរ មានពេលវេលាល្អៗជាមួយគ្នា 
ដោយមិនមានសម្ពាធការងារ។
ប្រសិនបើលោកអ្នករឹងមាំគ្រប់គ្រាន់ទាំងផ្លូវកាយ
 ផ្លូវចិត្ត និងហិរញ្ញវត្ថុ 
ក្នុងការរួមដំណើរជាមួយដៃគូរបស់អ្នក អ្នកអាចរៀបការក្នុងវ័យណាក៏បានស្រេចតែលោកអ្នកចង់។ 
 
 
No comments:
Post a Comment