Monday, November 2, 2015

True

  • ថ្ងៃ១ម្តាយបាននិយាយទៅកាន់កូនស្រីរបស់គាត់ថា មនុស្សយើងមានប្រុសមានស្រីកើតមកសំរាបធ្វើជាគូនឹងគ្នា ជាក់ស្តែងមានមនុស្សប្រុសច្រើបណាស់ដែលកូនស្គាល់ ក្នុងចំនោមនោះក៏ប្រហែលជាមានមនុស្សម្នាក់ដែលកូនមានចិត្តស្រលាញ់ តែមិនសក្ត៍សមនឹងកូន អ្នកខ្លះសក្ត៍សមតែកូនមិនស្រលាញ់រឺគេមិនស្រលាញ់កូន ។តើកូនចង់ដឹងទេ បុរសបែបណាទើបសក្ត៍សម នឹងកូន? បុរសដែលសក្ត៍សមនឹងកូនជា បុរសដែលស្រលាញ់អ្វីដែលជាកូនពិត ហ៊ានលះបង់ដើម្បីកូនដលកំរិតណា ផ្តល់តំលៃកូនក្នុងឋានះជាភរិយា។ បើកូនចង់ដឹងថាគេស្រលាញ់កូនពិតរឺទេ ចូរកូនកុំប្រើត្រចៀកស្តាប់ កុំប្រើភ្នែកមើលអ្វីដែលគេគ្រាន់តែធ្វើនឹងមុខកូន តែកូនប្រើបេះដូងនិងអារម្មណ៍របស់កូនមើលពីទំហំក្តីស្រលាញ់នោះ។ បើកូនចង់ដឹងថាគេសក្ត៍សមឲកូនផ្ញែរអនាគតរឺទេ ចូរកូនកុំសំរេចចិត្តទៅលើរបស់ទ្រព្យអ្វីដែលគេមាន តែត្រូវសំរេចចិត្តដោយផ្អែកទៅលើស្នាមញញឹមនិងទឹកភ្នែករបស់កូនដែលកើតឡើងដោយសារគេ ប្រសិនកូនា្រក់ទឹកភ្នែកគ្រប់ពេលដោយសារគេ នោះមានន័យថាកូនស្រលាញ់គេខ្លាំង តែគេមិនបានស្រលាញ់កូនវិញឡើយព្រោះបើគេស្រលាញ់កូន គេនឹងមិនឲកូនយំដោយសារគេទេ ទោះបើគេមានវណះស្តុកស្តម្ភប៉ុណ្ណា ក៏គេគ្មានលក្ខណះសមជាបុរសដែលកូនគួរផ្ញែរអនាគតដែរ ។បើគេជាមនុស្សម្នាក់ដែលធ្វើឲកូនញញឹមរាល់ពេលគិតដល់គេ នោះទើបជាមនុស្សដែលអាចផ្តល់សុភមង្គលនិងភាពកក់ក្តៅដល់កូនបាន ទោះបើគេមានវណ្ណះមិនស្តុកស្តម្ភ រូបសម្បត្តិមិនល្អប្រណីត ក៏កូនគួរផ្ញែរចិត្តជាមួយ ព្រោះគេជាមនុស្ស ដែលអាចមើលថែ ការពារ បារម្ភនិងស្រលាញ់កូនពិតប្រាកដ៍។
    ចូរកូនកុំជ្រើសរើសភាពស្រនុកសុខស្រួលតែផ្លូវកាយ ហើយទឹកភ្នែកវេទនាផ្លូវចិត្ត កូនគួរជ្រើសរើសភាពនឿយហត់នឹងការងារ ការសប្បាយរីករាយ មានសេរីភាពនិងការឲតំលៃ ជាមួយគ្រួសារកក់ក្តៅតូចមួយ។ រើសយកមនុស្សម្នាក់ដែលហ៊ានបង្ហាញអ្នកដ៏ទៃ ថាកូនជាមនុស្សស្រីដែលគេស្រលាញ់ ហ៊ានបង្ហាញសាច់ញាត្តិគ្រួសារគេ ហ៊ានដាក់រូបកូនក្នុងកាបូបលុយ រឺទូរសព្ទ័គេ ហ៊ានដាក់រូបកូនក្នុងtimelineគេ ហ៊ានប្រាប់នូវគ្រប់រឿងរ៉ាវរបស់គេ គេជាមនុស្សដែលហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីកូន ។
    គេទើបសក្តិសមនឹងកូន ម៉ាក់ក៏ជឿរជាក់ថាកូននឹងរើសផ្លូវដ៏ល្អបំផុតសំរាប់វីថីជីវិតកូន ហើយត្រូវចាំថាអ្វីដែលយើងមានរាល់ថ្ងៃនេះគឺគ្រាប់គ្រាន់ហើយ សប្បាយចិត្តទទួលយកលទ្ធផលដែលយើងធ្វើ ។

No comments:

Post a Comment