Tuesday, November 20, 2012
Lonely
ខ្ញុំគិតថា ខ្លួនឯងប្រៀបបីដូចជាក្រដាស ស្ថិតនៅលើមហាសមុទ្រដ៏ធំល្វឹងល្វើយតែម្នាក់ឯង គ្មានកោះគ្មានត្រើយ ហើយអាចលិចក្នុងពេលណាមួយក៏បាននៅពេលដែលមានព្យុះបោកបក់។ សព្វថ្ងៃខ្ញុំព្យាយាមរស់នៅ ផ្តល់ក្តីសង្ឃឹមអោយខ្លួនឯង លើកទឹកចិត្តអោយខ្លួនឯង ជូនទឹកភ្នែកអោយខ្លួនឯង ផ្តល់ភាពរីករាយអោយខ្លួនឯង ផ្តល់ក្តីស្រលាញ់អោយខ្លួនឯង ផ្តល់ភាពកក់ក្តៅអោយខ្លួនឯង ផ្តល់សុភមង្គលអោយខ្លួនឯង ...........។គេគ្រប់គ្នាពេលមានបញ្ហាគេមានអ្នកដែលត្រូវពិគ្រោះយោបល់ មានក្រុមគ្រួសារលើកទឹកចិត្ត ចំនែកតែខ្ញុំមានគ្រួសារនឹងគេដែរតែ រាល់ការដោះស្រាយបញ្ហាទាំងឡាយគឺដោះស្រាយខ្លួនឯង .......សូម្បីតែតែអ្នកនៅលើកទឹកចិត្តក៏គ្មានផង។ ប៉ុន្តែខ្ញុំមិនចុះចាញ់ងាយៗទេ ខ្ញុំនឹងតស៊ូដើម្បីខ្លួនឯងតទៅទៀត ដើម្បីបំពេញនូវកង្វះខាតរបស់ខ្ញុំកាលពីមុន។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment